Friday, February 20, 2015

វិធីងាយៗ៤យ៉ាង ធ្វើឱ្យអ្នកឆាប់ចូលគេង និងគេងលក់ស្កប់ស្កល់

·   0

ការទទួលទានដំណេកមិនបានលក់ស្រួល ស្កប់ស្កល់ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ នឿយហត់អស់កំលំាងនិងខ្ជិលនៅពេលអ្នកក្រោកពីដំណេក។ តើអ្នកធ្លាប់មានអារម្មណ៍ថា ទទួលទានដំណេក មិនលក់នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា  ដែលធ្វើឱ្យទទួលទានដំណេកឆាប់លក់ និង ទទួលទានដំណេកលក់ស្កប់ស្កល់ដែរ ឬទេ?សូមកុំបារម្ភពីបញ្ហាទាំងអស់នេះ! ខាងក្រោមនេះ ជាវិធីងាយៗ ដ៏មានប្រសិទ្ធិភាពដែលអាចជួយអ្នក ឱ្យទទួលទានដំណេកលក់ស្រួល និង ឆាប់ទទួលទានដំណេក បានយ៉ាងប្រសើរ៖

១/ ធ្វើកិច្ចការអ្វីមួយ មុនចូលដំណេក៖ 
ដូចជា ការស្តាប់បទចំរៀងរ៉ូម៉ែនទិចបើកសំលេងតិចៗ អាចសៀវភៅ សរសេរ ឬធ្វើកិច្ចការសាលា។ ធ្វើបែបនេះ  គឺជាទំលាប់ដ៏ល្អមួយ  ថែមទាំង  ជួយអ្នកឱ្យទទួលទានដំណេក បានលក់ស្រួល  យ៉ាងឆាប់រហ័ស។ ប៉ុន្តែ សូមកុំមើលទូរទស្សន៍ ឬ បើកកុំព្យួទ័រ ពិសេស សំរាប់អ្នកលេង Facebook តែម្តង   ពីព្រោះថា  វានឹងធ្វើអ្នកមិនអាចទទួលទានដំណេកបានស្កប់ស្កល់។

>>>អ្នកក៏អាចរកប្រាក់បានតាមរយៈ Yengo Advertising យ៉ាងងាយ
២/ មុជ ឬត្រាំទឹកក្តៅឧណ្ឌៗ៖ 
អាចធ្វើឱ្យកោសិកាសាច់ដុំ របស់អ្នកឆាប់សំរាក និងបំផុសសីតុណ្ហភាពក្នុងខ្លួន ឱ្យស្ថិតនៅថេរ ដែលធ្វើឱ្យមានអារម្មណ៍ថា  ធូរស្បើយ និងឆាប់ទទួលទានដំណេក។

៣/ ការបន្ធរអារម្មណ៍៖​ 
នេះគឺជាវិធីដ៏សាមញ្ញបំផុតនៅពេលដែលអ្នកចូលក្នុងបន្ទប់ទទួលទានដំណេកសូមបិទភ្លើងឬពន្លឺផ្សេងៗ  ដែលមាននៅក្នុងបន្ទប់។​ បន្ទាប់មកដកដង្ហើមវែងៗមួយៗ ចំនួន ៤ ដង រហូត ដល់មានអារម្មណ៍ថា  ធូរស្បើយ អ្នកនឹងទទួលទានដំណេកបានយ៉ាងស្រួល ដោយមិនដឹងខ្លួន។

៤/ រួមភេទ៖ 
ការរួមភេទ គឺជាវិធីដ៏ល្អ មានប្រសិទ្ធិភាពបំផុតដែលអាចជួយឱ្យអ្នកឆាប់ចូលដំណេក និងទទួលទានដំណេកលក់ស្កប់ស្កល់។ នេះគឺដោយសារតែ ការធ្វើចលនាសាច់ដុំនិង ការបញ្ចេញទឹកកាម  ធ្វើឱ្យរាងកាយរបស់អ្នក  នឿយហត់ អស់កំលំាង និង ការទទួលបានភាពស្កប់ស្កល់ពីដៃគូ ទើបធ្វើឱ្យអ្នក ទទួលទានដំណេកបានយ៉ាងស្រួល៕

ប្រភព ៖ Camnews


អត្ថបទផ្សេងទៀត៖


សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត!

ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ :




Subscribe to this Blog via Email :