Sunday, March 8, 2015

ហើមជើង ពេលមាន​ផ្ទៃពោះ គួរធ្វើបែបណា?

·   0


បញ្ហាមួយដែល អ្នកមិនសូវចាប់អារម្មណ៍ តែវាតែងកើតមានជាទូទៅ នូវផលរំខាននៃ ការមានផ្ទៃពោះ នោះគឺ ការហើមប៉ោង កជើង និង ប្រអប់ជើង។ កម្រិតសារធាតុរាវ របស់ស្ត្រីមានផ្ទៃពោះ នឹងមានការកើនឡើងរហូតដល់ ៥០ភាគរយ ដែលវាជាផ្នែកមួយ ក្នុងការជួយបន្ទន់ដល់ ស្បែក និង សន្លាក់តាមដែលពួកវា បានលាតសន្ធឹង ហើយ២៥ភាគរយទៀត នៃការឡើងទម្ងន់ នៅក្នុងរយៈពេលមានគភ៌នេះ គឺជាសារធាតុរាវបន្ថែម នេះបើយោងតាម ការពន្យល់របស់ សមាគមន៍សិក្សា ពីការមានគភ៌ នៃប្រទសអាមេរិក ។ ដោយសារតែសារធាតុរាវ ត្រូវបានកើនឡើង នៅចំណុចផ្នែកខាងក្រោម តាមដែលវាអាចទៅរួច ភាគច្រើននៃជាតិទឹក ដែលលើសនោះ ត្រូវបានផ្តុំគ្នានៅត្រង់ កជើង និង ប្រអប់ជើង។ តែជាសំណាងល្អ វិធានការដ៏សាមញ្ញ មួយចំនួន អាចជួយអ្នកក្នុងការកាត់បន្ថយ នូវការអាការៈ ហើមប៉ោងកជើង និង ប្រអប់ជើងនេះបាន ។
ការដាក់ស្ថានភាព
ស្ត្រីមានគភ៌ទាំងឡាយ គួរធ្វើតាមនូវ ច្បាប់ទម្លាប់ជាទូទៅ ពីរយ៉ាង ជាពិសេសគឺនៅពេល ដែលពួកគេ ស្ថិតនៅក្នុងត្រីមាសទីបី ។ ទីមួយ៖ អ្នកមិនត្រូវឈរនោះទេ នៅពេលដែលអ្នក អាចអង្គុយបាន ហើយទីពីរនោះគឺ អ្នកមិនត្រូវអង្គុយនោះទេ នៅពេលដែលអាច សម្រាកបាន ។ មិនថាពេលណាដែលអាចទៅរួច អ្នកត្រូវគេងផ្អៀងទៅ ខាងឆ្វេង តាមដែលវាអាចជួយបង្កើន ចរន្តឈាមរត់ទៅកាន់ទារក ។ អ្នកត្រូវដាក់ជើង និង ប្រអប់ជើងឲ្យខ្ពស់ នៅពេលណា ដែលអ្នកអាចធ្វើបាន វិធីនេះក៏អាចជួយអ្នក ក្នុងការកាត់បន្ថយនូវភាពហើមប៉ោង នៅត្រង់កជើង និង ប្រអប់ជើងបានផងដែរ។ ហើយនាពេលយប់ អ្នកគួរធ្វើការសម្រាក ដោយដាក់កល់ជើងរបស់អ្នក ឲ្យបានខ្ពស់ បន្តិច ។ ការអង្គុយគងទាក់ខ្លា គឺអាចគាបសង្កត់សសៃឈាម ហើយវាក៏អាចបង្កើនឲ្យ សារធាតុរាវ រត់ទៅរក ផ្នែកខាងចុងអវយវៈបានផងដែរ តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានគភ៌ភាគច្រើន គឺមិនអាចអង្គុយបែបនេះ បានទៀតទេ នៅក្នុងរយៈពេលចុងក្រោយ នៃការមានគភ៌របស់ពួកគេនេះ។ ការអង្គុយចុះ ដោយដាក់ជើងឲ្យរាង ខ្ពស់បន្តិច និង ការពត់ ឬ បង្វិលកជើង ជាញឹកញាប់ នៅពេលដែលអ្នកកំពុងអង្គុយ ក៏អាចជួយធ្វើឲ្យសារធាតុ រាវទាំងនោះ មានបំលាស់ទីបានផងដែរ។
ការស្លៀកពាក់
អ្វីដែលស្ត្រីមានគភ៌ស្លៀកពាក់ គឺពិតជាអាចបង្កើន នូវឱកាសនៃការ ហើមប៉ោងកជើង បានជាប្រាកដ។ ការពាក់ ស្បែកជើងរលុងៗ គឺពិតជាមាន អត្ថប្រយោជន៍ ចំពោះអ្នក ។ ស្បែកជើងដែល ដាក់សម្ពាធទៅលើ ផ្នែកណាមួយនៃ ប្រអប់ជើង គឺអាចបណ្តាលឲ្យ ប្រអប់ជើងអ្នកឡើងហើមបាន ។ ការពាក់ស្រោមជើង ឬ ខោតឹងណែន និង គ្រឿងអលង្ការ នៅកជើង ក៏អាចបង្កើននូវ អាការៈហើមប៉ោងបានដែរ ដោយវាបានបន្ថយនូវ ចរន្តឈាមរត់ ។
ការទទួលទានអាហារ
មានប្រភេទអាហារជាក់លាក់មួយចំនួន បានបង្កើននូវការរាំងខ្ទប់សារធាតុរាវ ជាពិសេសនោះគឺ ពពួកអាហារ ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលរួមមានដូចជា អាហារដែល បានចំអិនស្រាប់ ឬ អាហារកំប៉ុងជាដើម។ អ្នកត្រូវ ជ្រើសរើសអាហារដែលស្រស់ៗ និង យកចេញនូវអំបិលចេញពីលើតុអាហារ របស់អ្នក។ ផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ ដើម្បីជួយបញេ្ចញសារធាតុរាវដែលលើស និង ជាតិ សូដ្យូមចេញមកក្រៅ។ បង្កើនបរិមាណនៃជាតិប៉ូតាស្យូម និង ទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីន គ្រប់គ្រាន់ ក៏អាចជួយកាត់បន្ថយនូវ អាការៈហើមប៉ោងនេះបានផងដែរ។ ការទទួលទានសារជាតិប្រូតេអ៊ីនមិន បានគ្រប់គ្រាន់ គឺអាចបង្កើននូវការរាំងខ្ទប់សារធាតុរាវ ក្នុងខ្លួន។ ហើយអ្នកក៏ត្រូវ កាត់បន្ថយនូវការទទួលទាន សារជាតិកាហ្វេអ៊ីន តាមដែលវាក៏ជាមូលហេតុដែលបណ្តាល ឲ្យអ្នកអាចជួបនឹងបញ្ហានេះ។

ការធ្វើសកម្មភាព

ខណៈពេលដែលការសម្រាក នៅពេលណាដែលអ្នកអាចធ្វើបាន អាចជួយកាត់បន្ថយនូវ ការរាំងខ្ទប់សារធាតុ រាវ វាក៏ជាការចាំបាច់ផងដែរ ក្នុងការរក្សាតុល្យភាពរវាង ការសម្រាក និង ការធ្វើសកម្មភាពរាងកាយមួយចំនួន ដើម្បីធ្វើឲ្យជាតិទឹកទាំងនោះ មានបំលាស់ទីបាន។ បន្ទាប់ពីអ្នក បានអង្គុយក្នុងរយៈពេលដ៏យូរ នោះអ្នកគួរ ក្រោកឡើង រួចធ្វើការដើរចុះដើរឡើងបន្តិច ដើម្បីជៀសវាង ការប្រមូលផ្តុំជាតិទឹកនៅត្រង់កជើង និង ប្រអប់ជើង។ ការជ្រមុជខ្លួន ក្នុងអាងទឹក ក៏អាចជួយកាត់បន្ថយនូវ បញ្ហានេះបានផងដែរ គឺថាសម្ពាធនៃទឹក ទៅលើខ្លួនប្រាណ របស់អ្នក គឺអាចកាត់បន្ថយនូវការរាំង ខ្ទប់សារធាតុរាវក្នុងខ្លួនអ្នកបាន ៕



សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត!

ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ :




Subscribe to this Blog via Email :