ផ្លែស្វាយ ពិតជាទទួលបានការពេញនិយមបរិភោគយ៉ាងខ្លាំងពីសំណាក់មនុស្សទូទៅ ព្រោះមានរសជាតិឆ្ងាញ់ ហើយវាក៏ផ្តល់ផលល្អសម្រាប់សុខភាពផងដែរ។ មានការស្រាវជ្រាវជាច្រើន បង្ហាញថា ការបរិភោគផ្លែស្វាយ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាព ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលងឡើយ។
ខាងក្រោមនេះ គឺជា អត្ថប្រយោជន៍ជាច្រើន ដែលអ្នកទទួលបាន ពីការបរិភោគផ្លែស្វាយ៖
១) បង្ការជំងឺមហារីក
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យHarvard របស់សហរដ្ឋអាមេរិក រកឃើញថា ផ្លែស្វាយផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺមហារីកច្រើនប្រភេទ ដូចជា មហារីកពោះវៀនធំ មហារីកសុដន់ និង មហារីកគ្រាប់ឈាម ជាដើម។ ដូច្នេះ ហើយការបរិភោគ ជាប្រចាំអាចជួយឲ្យអ្នកអាចជៀសផុតពីបញ្ហាជំងឺមហារីកដ៏កាចសាហាវទាំងនេះ។

២) កាត់បន្ថយជាតិខ្លាញ់
បច្ចុប្បន្ន មនុស្សជាច្រើនមានបញ្ហាខ្លាញ់ក្នុងខ្លួន ដែលនាំឲ្យប៉ះពាល់សុខធ្ងន់ធ្ងរ។ វិធីងាយៗ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហានេះ អ្នកអាចបរិភោគផ្លែស្វាយឲ្យបានទៀតទាត់ ព្រោះផ្លែស្វាយត្រូវបានអ្នកជំនាញអះអាងថា មានសារធាតុកាកសរសៃហ្វៃប៊ឺ និង វីតាមីន C ដែលជួយកាត់បន្ថយខ្លាញ់ក្នុងខ្លួនរបស់អ្នកមកកម្រិតទាប។

៣) ជួយពង្រឹងសុខភាពភ្នែក
វីតាមីន A ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ភ្នែករបស់អ្នក មានន័យថា បើខ្វះវីតាមីនប្រភេទនេះ បញ្ហាភ្នែកប្រាកដជាកើតមានមិនខាន។ បើតាមអ្នកជំនាញឲ្យដឹងថា ផ្លែស្វាយសំបូរទៅតាមវីតាមីន A ហើយក្នុងមួយចំណិតដែលអ្នកបរិភោគ គឺអាចផ្តល់ ២៥ % នៃ វីតាមីន A ដែលអ្នកត្រូវការប្រចាំថ្ងៃ។ ការបរិភោគផ្លែស្វាយជាប្រចាំធ្វើឲ្យអ្នក អាចមើលឃើញច្បាស់ល្អ និង ជៀសពីបញ្ហាជម្ងឺខ្វាក់មាន់។

៤) ពង្រឹងប្រព័ន្ធការពាររាងកាយ
មូលហេតុដែល អ្នកមានបញ្ហាសុខភាពជាច្រើននោះ គឺបណ្តាលមកពីប្រព័ន្ធការពាររាងកាយរបស់អ្នក ចុះអន់ខ្សោយ ដែលបណ្តាលឲ្យមេរោគជាច្រើនប្រភេទជ្រៀតចូលក្នុងខ្លួនបានយ៉ាងងាយបំផុត។ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំជាងមុន អ្នកអាចសាកល្បងបរិភោគផ្លែស្វាយ។ ផ្លែស្វាយសំបូរទៅដោយ វីតាមីន C និង វីតាមីនA ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយឲ្យប្រព័ន្ធការពាររបស់អ្នក មានលទ្ធភាពដើរតួនាទីយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងមេរោគផ្សេង៕

ប្រភព: medicalnewstoday.com & care2.com
Pleas Follow us to have more news to read.
(សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត)
Please Visit Our Site : (ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ)
http://discoverywides.blogspot.com/