Tuesday, February 17, 2015

៣ យ៉ាង​​ដើម្បី​​ធ្វើ​ឱ្យ​ស្បែក​មិន​ស្ងួតប្រេះស្រការ ​ក្នុង​រដូវរងារ​

·   0


ក្នុង​ខែនេះ ​អាកាសធាតុ​ចាប់ផ្ដើម​ធ្លាក់​ខ្យល់​ត្រជាក់ ស្បែក​មនុស្ស​យើង​ក៏​ចាប់ផ្ដើម​ស្ងួត ​និង​ប្រេះ​បែក​ ចំពោះ​បុរស​មិនសូវ​ជាមាន​បញ្ហា​នោះទេ ប៉ុន្តែ​សម្រាប់​នារី​បើសិនជា​ស្បែក​ស្ងួត​មាន​ប្រេះ​ស្រកា​ប្រាកដ​ជា​​ខ្វល់​ខ្វាយ​ច្រើន​ជា​មិន​ខាន​​។ ទាំងនេះគឺ​គន្លឹះ​ងាយៗ​៣​យ៉ាង​ ដើម្បី​ឱ្យ​ស្បែក​ទន់​រលោង​ស្អាត ​មិន​ស្ងួត​ប្រេះ​ក្នុង​រដូវរងា​រម​កប​ង្ហា​ញ​ជូន​ប្រិយមិត្ត​អោយបាន​ដឹង​និង​យកទៅ​អនុវត្តន៍​ទាំងអស់គ្នា​ដើម្បីអោយ​ស្បែក​មាន​សុខ​ភាពល្អ​៖

១. ទទួលទាន​ទឹក​ក្ដៅ​អ៊ុនៗ​ផ្សំ​ជាមួយ​ក្រូចឆ្មារ​រាល់ៗ​ព្រឹក​៖

​ក្រៅពី​ទឹកក្រូច​ឆ្មារ ជួយ​អោយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​និង​ជំនួយ​ដល់​ការរំលាយ​អាហារ​ហើយ នៅ​ជួយ​ដល់​ស្បែក​អោយ​មើលទៅ​ស្រស់ថ្លា​តាំងពី​ស្រទាប់​ក្រៅ​រហូតដល់​ក្នុង​។​

២. ហាត់ប្រាណ​ជាប្រចាំ​៖

​មនុស្ស​ជាច្រើន​ច្បាស់​ជាមាន​ការសង្ស័យថា​ការហាត់​ប្រាណ​ជួយ​អោយ​ស្បែក​មិន​ស្ងួត​បែក​បាន​មែនឬ​? ចម្លើយ​នោះ​គឺអាច​ជួយ​បាន ព្រោះ​ការហាត់​ប្រាណ​នឹងធ្វើ​អោយ​ហូរ​ញើស​ដែល​ប្រការនេះ​គឺ​បាន​ជួយ​បណ្ដេញ​សារជាតិ​ពុល​ចេញពី​រាងកាយ មិនតែប៉ុណ្ណោះ​នៅ​ជួយ​បន្ដឹង​ស្បែក​មិនអោយ​ស្ងួត​ប្រេះ​បែក​ស្រការ​ផងដែរ​។​

៣.​ថែរក្សា​ស្បែ​កដោយ​ឡេស​ម្រា​ប់​ស្បែក​ស្ងួត​៖

​អនុវត្តន៍​ត្រឹមតែ​តិច​និ​ច​ពីរ​ខាងលើ​មិនទាន់​គ្រប់គ្រាន់​នោះទេ ព្រោះ​មិន​ថា​យើង​ជា​មនុស្ស​ដែល​អនុស្សា​ហ៍​លាប​ឡេ​លាប​ស្បែក​ជាប្រចាំ​ក្ដី ប៉ុន្តែ​បើជា​អ្នក​ដែលមាន​ស្បែក​ស្ងួត​គួរតែ​ជ្រើសរើស​ប្រើ​ផលិតផល​ដែលមាន​សារធាតុ​ប្រេង​បំរុង​ស្បែក ហើយ​កន្លែង​ដែល​គួរតែ​លាប​ជា​ចាំបាច់​នោះ​មាន ជើង កែងដៃ ជង្គង់ ធានាថា​អ្នក​នឹងមាន​ស្បែក​ទន់​រលោង​គួរអោយ​ចង់​ស្ទាបអង្អែល​ជាក់​ជាមិនខាន​។

ប៉ុន្តែ​ប្រការ​សំខាន់​ដែល​គួរ​ចងចាំ​ទុក​មួយទៀត​នោះ​គឺ ការ​ងូតទឹក​ក្ដៅ​ខ្លាំងពេក និង​ធ្វើអោយ​ស្បែក​ស្ងួត​ជាង​ការ​ងូតទឹក​ត្រជាក់ ដូច្នេះ​ក្រោយពី​ងូតទឹក​ក្ដៅ​អ៊ុនៗ​ហើយ គួរ​ងូតទឹក​ដេែល​មាន​សីតុណ្ហភាព​ធម្មតា ​ដើម្បីអោយ​ទឹក​នោះ​ ​ជ្រាបចូល​ស្បែក​មិន​ធ្វើអោយ​ស្បែក​ស្ងួត​៕​

ប្រភព: http://beauty.spokedark.tv/

សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត!
ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ : http://discoverywides.blogspot.com/

Subscribe to this Blog via Email :