
សុខភាពមាត់ធ្មេញល្អ សស្រស់ស្អាត ភ្លឺរលោង ធ្វើឱ្យអ្នកមានស្នាមញញឹម ដ៏រីករាយ កក់ក្តៅនិង ជឿជាក់លើខ្លួនឯង នៅពេលអ្នកកំពុងនិយាយស្តីទៅ មិត្តភក្តិ និង មនុស្សដ៏ទៃទៀត នៅគ្រប់ទីកន្លែង ដែលអ្នកទៅដល់។ ដូច្នេះ អ្នកត្រូវតែចេះជ្រើសរើសអាហារណា ដែលផ្តល់អត្ថប្រយោជន៍ ដ៏សុខភាពមាត់ធ្មេញរបស់អ្នក។
ខាងក្រោមនេះ គឺជាប្រភេទអាហារ មួយចំនួនដែលជួយឱ្យធ្មេញសស្អាត ភ្លឺរលោង និង ធ្វើឱ្យ ធ្មេញរឹងមាំ មានសុខភាពល្អ៖
១/ ទឹកដោះគោ៖ គឺជាប្រភេទនៃអាហារប្រចាំថ្ងៃ ដែលផ្តល់នូវសារធាតុកាល់ស្យូម ផួស្វាតនិងវីតាមីនD មានអត្ថផ្តល់ប្រយោជន៍ចំពោះរាងកាយ។ សារធាតុទាំងអស់នេះ គឺដើរតួយ៉ាងសំខាន់ ក្នុងការការពារធ្មេញឱ្យមានសុខភាពល្អ រឹងមាំ សភ្លឺរលោង និងឆ្អឹងរឹងមំា លូតលាស់ល្អ។ ដូច្នេះ អ្នកគួរជ្រើសរើសយក ទឹកដោះគោឆៅ ឬទឹកសណ្តែក ជាអាហារប្រចាំថ្ងៃ ដែលអាចជួយជួសជុល និង ធ្វើឱធ្មេញសភ្លឺរលោង និង រឹងមាំ។
២/ ផ្លែប៉ម៖ គឺជាប្រភេទអាហារធម្មជាតិ ដែលមានប្រសិទ្ធិភាពបំផុត សំរាប់ការពារធ្មេញមិនឱ្យដង្កូវស៊ី និង ធ្វើឱ្យធ្មេញមានក្លិនល្អ ដោយសារតែ ក្នុងផ្លែប៉ម សម្បូរដោយសារធាតុរ៉ែនិង វីតាមីនផ្សេងៗ ជាច្រើន។ សូមទទួលទាន ផ្លែប៉មមួយ បន្ទាប់ពី អ្នកទទួលទានអាហារពេលល្ងាចរួច ដើម្បីសំអាត ផ្នែកខាងក្នុងធ្មេញរបស់អ្នក ឱ្យបានស្អាត តាមរយៈទទួលទានផ្លែប៉ម ឬ ប្រភេទអាហារ ស្រួយខ្ញោកផ្សេងទៀត ដូចជា ផ្លែសារី ផ្លែត្របែក ដែលអាចជួយសំអាត ចំនីអាហារដែលប្រឡាក់ជាប់នឹងធ្មេញរបស់អ្នក៕
ប្រភព៖ camnews
Pleas Follow us to have more news to read.
(សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត)
Please Visit Our Site : (ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ)
Visit our website: http://discoverywides.blogspot.com/