
ការសម្ភាសន៍ ជាកិច្ចការសំខាន់ ពេលខ្លះវាធ្វើឲ្យអ្នកស្មុគស្មាញ។ ពេលសម្ភាសន៍ ទាមទារឲ្យអ្នកនិយាយច្រើន ប៉ុន្តែត្រូវនិយាយល្អ សម្រាប់ការសន្ទនារបស់អ្នកបានហើយ ចៀសវាងនិយាយចំណុចមួយចំនួនដូចខាងក្រោម ៖
1. ខ្ញុំស្អប់ចៅហ្វាយចាស់របស់ខ្ញុំ: ទោះបីជាចៅហ្វាយចាស់ជាមនុស្សគួរឲ្យខ្លាច ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក យ៉ាងណាក៏ដោយ ក៏មិនត្រូវនិយាយអាក្រក់ពីគាត់ដែរ។ អ្នកគួរគិតថា គាត់មិនល្អសម្រាប់អ្នកតែប៉ុណ្ណោះ ប៉ុន្តែគាត់អាចល្អសម្រាប់អ្នកផ្សេង។
2. ខ្ញុំមិនដឹងអ្វីសោះពីក្រុមហ៊ុន: នៅពេលមានសំណួរសួរថា អ្នកបានដឹងអ្វីខ្លះពីក្រុមហ៊ុនយើង? សំណួរនេះ ដាច់ខាតសូមមេត្តាកុំឆ្លើយថា "អ្វីក៏អ្នកមិនដឹងដែរ" ព្រោះជាចម្លើយដែលធ្វើឲ្យការសម្ភាសន៍មានសភាពល្អក់កករ។ ចម្លើយនេះមានន័យថា អ្នកស្វែងរកការងារធ្វើ គឺដើម្បីប្រយោជន៍តែប្រាក់ខែតែប៉ុណ្ណោះ។
3. ទេ !ខ្ញុំគ្មានសំណួរទេ: ចុងក្រោយនៃការសម្ភាសន៍ និយោជកតែងចង់បានសំណួរពីអ្នក ហើយអ្នកមិនត្រូវឆ្លើយថា "ខ្ញុំគ្មានសំណួរ"។ ពេលអ្នកនិយាយបែបនេះ មានន័យថា អ្នកជាមនុស្សគ្មានប្រតិកម្ម អង្គុយចាំស្តាប់យោបល់គេ។ យ៉ាងហោចណាស់ អ្នកត្រូវរកសំណួរមួយសួរត្រឡប់ទៅគេវិញ។
4. ខ្ញុំពិតជាត្រូវការថ្ងៃឈប់សម្រាក : ការឈប់សម្រាកជាការសំខាន់ណាស់ តែដើម្បីការងារ អ្នកត្រូវតែលះបង់ខ្លះ។ មិនមែនធ្វើការពុំមានថ្ងៃឈប់សម្រាកទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ ការឈប់សម្រាកអាចចរចាបាននៅពេលក្រោយ តែសូមអ្នកកុំសង្កត់ធ្ងន់លើការឈប់សម្រាកពេក នៅពេលសម្ភាសន៍។
5. តើ ពេលណាខ្ញុំបានធ្វើការងារ? នេះមិនមែនជាសំណួរដ៏ល្អសម្រាប់អ្នកសួរទេ វាជាសំណួរសម្រាប់អ្នកជ្រើសរើសសួរទៅវិញបែបនេះ "តើពេលណាអ្នកអាចធ្វើការបាន"។ ខណៈពេលអ្នកចង់បង្ហាញប្រាប់ថា អ្នកមានគោលបំណងពិតប្រាកដ អ្នកគួរកុំអាលប្រាប់ពីពេលវេលាធ្វើការ បើអ្នកមិនទាន់មានការងារ។
6. ហាមដាច់ខាត សួរសំណួរទាក់ទងនឹង ជំនឿ សាសនា ឬនិន្នាការនយោបាយ។
7. រឿង ផ្សេងៗ ដែលមិនចូលចិត្តៈ កុំបង្ហាញឲ្យគេឃើញទម្លាប់អាក្រក់របស់អ្នក ដូចជាការត្អូញត្អែរចំពោះអ្វីដែលអ្នកមិនចូលចិត្តធ្វើ ឬមិនចូលចិត្តឃើញ។ អ្នកណាក៏ដូចនរណាដែរ គេមិនចូលចិត្តធ្វើការជាមួយអ្នកត្អូញត្អែរច្រើនឡើយ។
Source: http://akt-news.com
Pleas Follow us to have more news to read...
(សូមចុច Following ដើម្បីមានពត៌មានអានជាច្រើនទៀត)
Please Visit Our Site : (ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ)
http://discoverywides.blogspot.com/
Pleas Follow us to have more news to read...
(សូមចុច Following ដើម្បីមានពត៌មានអានជាច្រើនទៀត)
Please Visit Our Site : (ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ)
http://discoverywides.blogspot.com/