
នៅពេលសម្ភាសន៍ការងារ បើលោកអ្នកជាបេក្ខជន អ្វីៗត្រូវកំណត់ចេញឡើងពីអ្នកសម្ភាសន៍ ហើយសម្រាប់លោកអ្នកគឺរង់ចាំឆ្លើយសំនួរជាច្រើនជុំវិញសមត្ថភាព របស់លោកអ្នកប្រកបដោយភាពស្មោះត្រង់ទាក់ទងទៅនឹងការងារនោះ។
ទោះបីជាបែបនេះក្តី អ្វីដែលជាការបារម្ភនោះគឺថា អ្នកសម្ភាសន៍អាចសាកសួរលោកអ្នកគ្រប់សំនួរ រហូតដល់ពេលខ្លះជាសំនួរដែលមានលក្ខណៈរើសអើង ឬ ចង់ដឹងពីការសម្ងាត់ឯកជនរបស់លោកដែលវាផ្ទុយទៅនឹងក្រិត្យក្រម វិជ្ជាជីវៈសម្ភាសន៍ការងារទៀតផង។
ខាងក្រោមនេះគឺជាសំនួរសំខាន់ៗដែលត្រូវបានគេមើលឃើញជាទូទៅ ថា មានលក្ខណៈរើសអើងនៅពេលសម្ភាសន៍ការងារ ម្ល៉ោះហើយវាមិនចាំបាច់នោះឡើយសម្រាប់លោកអ្នក ដើម្បីឆ្លើយសំនួរទាំងនេះ។
២) តើអ្នកជាជនជាតិអ្វី?
៣) តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកស្ថិតនៅក្នុងកម្រិតណា?
៤) តើអ្នកមានបំណុលដែរឬទេ?
៥) តើអ្នកកាន់សាសនាអ្វី?
៦) តើអ្នកចេះផឹកស្រាដែរឬទេ?
៧) តើអ្នកចូលចិត្តធ្វើអ្វីនៅថ្ងៃចុងសបា្តហ៍?
៨) តើអ្នកធ្លាប់ត្រូវបានចាប់ខ្លួនដែរឬទេ?
៩) តើអ្នកធ្លាប់បានលែងលះដែរឬទេ?
១០) តើអ្នកស្អប់ជនជាតិអ្វីជាងគេ?
ហេតុផលដែលសំខាន់ដែលលោកអ្នកត្រូវចងចាំនៅទីនេះគឺថា លោកអ្នកមិនចាំបាច់ឆ្លើយសំនួរទាំងនេះឡើយ ពោលគឺគ្រាន់តែឆ្លើយសំនួរណាដែលទាក់ទងទៅនឹងការងាររបស់លោកអ្នកតែ ប៉ុណ្ណោះ បើមិនដូច្នេះទេ លោកអ្នកអាចបញ្ចប់សម្ភាសន៍ និង ចាកចេញភ្លាមៗក៏មិនមានអ្វីខុសឆ្គងនោះដែរ។
យ៉ាងណាក៏ដោយ លោកអ្នកអាចមានផ្លូវមួយផ្សេងក្រៅពីនេះ ដើម្បីឆ្លើយតបទៅនឹងសំនួរខាងលើដូចជាឆ្លើយថា៖« ខ្ញុំគិតថា (សាសនា បំណុល ស្ថានភាពគ្រួសារ ការទទួលទានស្រារបស់ខ្ញុំជាដើម) មិនជាប់ពាក់ព័ន្ធទោនឹងការងារនេះនោះឡើយ»។ ផ្ទុយទៅវិញ បើលោកអ្នករីករាយនឹងឆ្លើយ គឺអាចឆ្លើយបាន តែត្រូវចាំថា លោកអ្នកមានសិទ្ធបដិសេធន៍ជានិច្ចនៅពេលមានសំនួរទាំងនេះចោទសួរ ឡើង៕
Pleas Follow us to have more news to read...
(សូមចុច Following ដើម្បីមានពត៌មានអានជាច្រើនទៀត)
Please Visit Our Site : (ពត៌មានជាច្រើនមាននៅគេហៈទំព័ររបស់យើងខ្ញុំ)
http://discoverywides.blogspot.com/