គ្រួសក្នុងតម្រងនោម(Kidney stone) គឺជាការករកើតគ្រួសនៅក្នុងតម្រងនោម ។ គ្រួសតូចៗ អាចឆ្លងកាត់ប្រព័ន្ធផ្លូវកនោមបាន ដោយគ្មានការកត់សំគាល់ ។ ទោះជាយ៉ាងណាក៏ដោយ គ្រួសធំៗ អាចអោយស្ទះនៅបំពង់ទឹកនោមបាន ។
មូលហេតុ ៖
មានគ្រូសច្រើនប្រភេទខុសៗ គ្នា ដូចជាគ្រូសមានជាតិកាល់ស្យូម (calcum stone) គ្រួសមានជាតិអាស៊ីតអ៊ុយរីច (uric acid stone) និង គ្រួសមានជាតិ ម៉ាញ៉េស្យូមអាម៉ូញ៉ូមផូស្វាត (magnesium ammonium phosphate stone) ។ គ្រួសមានជាតិកាល់ស្យូមគឺ តែងតែកើតមានញឹកញាប់ ។
មនុស្សមួយចំនួនមានទំនោរក្នុងការវិវត្តន៍គ្រួសតម្រងនោមជាងមនុស្សដ៏ទៃទៀត ដែល វាអាចមក ពីហ្សែន ។ មនុស្សដ៏ទៃខ្លះទៀត អាចមានជំងឺ ដែលធ្វើអោយងាយ មានគ្រួសក្នុងតម្រងនោម ឧទាហរណ៏ ជាតិកាល់ស្យូមឡើងក្នុង ឈាម (hypercalcemia) រឺ ជាតិអាស៊ីតអ៊ុយរីចឡើងក្នុងឈាម (hyperuricemia) ។
កត្តាប្រឈមមុខ ៖
អ្នកដែលមានគ្រោះថ្នាក់ខ្ពស់គឺបុរសមានអាយុចាប់ពី 30 ឆ្នាំឡើងទៅ ។ បុគ្គលម្នាក់ គឺ ទំនងជាវិវត្តន៍ គ្រួសក្នុងតម្រងនោម ប្រសិនបើមនុស្សម្នាក់នោះ ធ្លាប់មានគ្រួស ក្នុងតម្រងនោមពីមុនមក ហើយ រឺ ប្រសិនបុគ្គល់ម្នាក់នោះ មានសាច់ញាតិធ្លាប់ កើតគ្រួស ក្នុងតម្រងនោម ។ ការដែលទទួលទឹកមានចំនួនតិច អាចធ្វើអោយមាន គ្រួសក្នុងតម្រងនោមដោយសារទឹកនោមមានចំនួនតិច ហើយខាប់ ។ កត្តាប្រឈមមុខ ផ្សេងទៀតដែលងាយមានគ្រួសក្នុងតម្រងនោមនោះគឺ មានការ បង្កររោគជាញឹកញាប់នៅក្នុងប្រព័ន្ធ ទឹកនោមផ្នែកខាងលើ ។
សញ្ញា និង រោគសញ្ញា ៖
គ្រួសនៅក្នុងបំពង់ទឹកនោមធ្វើអោយឈឺខ្លាំងភ្លាមៗ នៅម្តុំចង្កេះ (flanc pain) ដែលអាចឈឺចាក់ទៅរក ក្រលៀន ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ខុសៗគ្នា ប៉ុន្តែ អ្នកជំងឺភាគច្រើនតែងតែត្អូញហាក់ដូចជាឈឺខ្លាំង ដោយសារតែការឈឺចាប់ធ្វើ អោយ អ្នកជំងឺសម្រាកមិនបាន និង មានអារម្មណ៍ តានតឹងមិនអាចនៅនឹង បានដោយសារតែគ្មានឥរិយបថណាមួយធ្វើអោយមានអារម្មណ៍ស្រួលទេ ។ អ្នកជំងឺអាចស្លេកស្លាំង ត្រជាក់ និង បែកញើសហើយ ញឹកញយមានអារម្មណ៍ ក្អួតចង្អោរ ។ ព្រោះតែការឈឺចាប់អ្នកជំងឺជាធម្មតាមានចង្វាក់បេះដូងដើរញាប់ និង លើសសម្ពាធឈាម ។
ជាទម្លាប់ការឈឺចាប់មកដូចជាទឹករលកកើននូវភាពធ្ងន់ធ្ងររហូតដល់ឈឺចុកចាប់ ខ្លាំង បន្ទាប់មកអាច បន្ធយការឈឺចាប់បានមួយរយះខ្លី និង ចាប់ផ្តើមឈឺម្តងទៀត ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺខ្លះទៀត ត្អូញថាឈឺចុកចាប់គឺមានរហូត ។
ជាញឹកញាប់មានវត្តមានឈាមក្នុងទឹកនោម (hematuria) ដែលវាអាចមើល ឃើញនិងភ្នែកទទេ (macroscopic hematuria) រឺ ក៏មើលមិនឃើញនឹងភ្នែកទទេ (microscopic hematuria) ។
ការស្វែងរកមូលហេតុ ៖
ការវិភាគទឹកនោមគួរតែធ្វើ ដើម្បីពិនិត្យរក leucocystes និង nitrites និង ឈាម ។ ញឹកញាប់មានឈាម ក្នុងទឹកនោម (hematuria) ។ ការធ្វើតេស្តឈាមជា ទម្លាប់រួម សំរាប់មើលមុខងាររបស់តម្រងនោម ( creatinine និង urea) បរិមាណអេឡិចត្រូឡាយ (electrolyte) និង កោសិកាឈាមស (white blood cell)។
Ultrasound ញឹកញាប់អាចបពា្ជក់ពីវត្តមាន និង ទីតាំងរបស់គ្រួស ។ ការថតពោះ ដោយកាំរស្មីអ៊ិច (abdominal x-ray) ញឹកញាប់អាចបពា្ជក់ពីវត្តមាន និង ទីតាំង របស់គ្រួស ប៉ុន្តែមិនមែនគ្រួសទាំងអស់ នោះទេ ដែលត្រូវបានមើលឃើញ ដោយកំារស្មីអ៊ិច ។
ការព្យាបាល ៖
អ្នកជំងឺជាច្រើនត្រូវបានគ្រប់គ្រងដោយថ្នាំបំបាត់ការឈឺចាប់យ៉ាងល្អ រហូត ទាល់ តែគ្រួសចេញផុត ។ ថ្នាំប្រឆាំងការរលាកដែលគ្មានជាតិស្តេរ៉ូអ៊ីត (NSAIDS) គឺ មានប្រសិទ្ធភាព ។ ការផ្តល់អាយនូវថ្នាំប្រភេទ អាភៀន (ដូចជា Morphine) តាមសរសៃវែន ក៏អាចត្រូវការដែរ ក្នុងករណីអ្នកជំងឺឈឺចាប់ខ្លាំងពុំអាចទ្រាំបាន ។
ក្នុងករណីដែលគ្រួសធំៗ ដែលពុំអាចធ្លាក់ដោយឯកឯងបាន អ្នកជំងឺគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យ ឯកទេសផ្នែកតម្រងនោម ។ មានវិធីជាច្រើន ក្នុងការយកគ្រួសចេញពីតម្រងនោម និង ផ្លូវទឹកនោម ដោយវះកាត់ រឺ ពុំចាំបាច់វះកាត់ ដូចជា ៖
- ការបាញ់បំបែកគ្រួស ដោយម៉ាស៊ីនបំបែកគ្រួស(Lithotripsy).
- ការចោះយកគ្រួសចេញ (Percutaneous Nephrolithomy).
- ការចាប់យកគ្រួសចេញផ្លូវបង្ហួរនោម ដោយឧបករណ៍ Ureteroscope.
- ការចោះយកគ្រួសចេញ (Percutaneous Nephrolithomy).
- ការចាប់យកគ្រួសចេញផ្លូវបង្ហួរនោម ដោយឧបករណ៍ Ureteroscope.
អាហារគួរចៀសវាង ៖
- បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំអាហារសម្បូរជាតិអាស៊ីតអុកសាឡិចខ្ពស់ (Oxalic Acid) ដូចជាសូកូឡា, កូកាកូឡា, តែ, និងស្ពៃ Spinach ចូរមិនត្រូវញ៉ាំវាជាទៀងទាត់ទេ។
- កាហ្វេ, ក្រូចថ្លុង, ក្រូច, ហ្គូសបឺរី, សណ្តែកដី និង ស្ត្ររបឺរីក៏ សម្បូរជាតិ អាស៊ីតអុកសាឡិចដែរ ដូច្នេះគួរតែកើតបន្ថយវា ប្រសិនបើអ្នកមាន ជំងឺគ្រួស ក្នុងតម្រងនោម។
- ចូរកាត់បន្ថយ ឬចៀសវាងអាហារដែលបង្កើនអាស៊ីតដូចជា សាច់ក្រហម, ផលិតផលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់សុទ្ធ, ស្ករ និងអាហារផ្អែម។
- ស្ករគឺជាអាហារបង្កជំងឺកាន់តែខ្លាំងសម្រាប់តម្រងនោម ព្រោះវាភ្ញោច អោយបញ្ចេញជាតិអាំងស៊ុយលីនពីលំពែក ពេលនោះវានឹងភ្ញោចអោយបញ្ចេញ ជាតិកាលស្យូមទៅតាមទឹកនោមដែរ។ នៅពេលសកម្មភាពនេះកើត ឡើងយូរទៅៗកាន់តែបង្កើនការប្រឈមនឹងគ្រួស ក្នុងតម្រងនោម។
- ចូរកាត់បន្ថយភេសជ្ជៈកំប៉ុងមានហ្គាស, ស្រា និង ភេសជ្ជៈមាន ជាតិកាហ្វេអ៊ីន។
- ថ្នាំបន្សាបអាស៊ីត (Antacid), ភេសជ្ជៈមានជាតិទឹកដោះគោ និង ប៊ីកាបូណាត ច្រើនដូចជា ទឹកសូដា និងទឹកមានហ្គាសសុទ្ធតែអាច បន្ថែមបញ្ហាបានទាំងអស់។
- ចូរចៀសវាងអំបិលមានជាតិសូដ្យូម ដោយជំនួយមកប្រើអំបិល មានជាតិ ម៉ាញ៉េស្យូម និងប៉ូតាស្យូមវិញ៕

ប្រភព Phnom Penh Diagnostic Center
អត្ថបទផ្សេងទៀត៖
>>>បុរសគួរ រួមភេទប៉ុន្មានដងក្នុង១សប្តាហ៍ ដើម្បីសុខភាពល្អ
>>>អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ
>>>បុរសគួរ រួមភេទប៉ុន្មានដងក្នុង១សប្តាហ៍ ដើម្បីសុខភាពល្អ
>>>អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ
សូមចុច Following ខាងក្រោមដើម្បីមានពត៌មានអានជាច្រើនទៀត!